Loading...

សុវត្ថិភាព

ធានាសុវត្ថិភាពរាល់ការធ្វើដំណើរ

នៅក្រុមហ៊ុន រ៉ូយាល់ រេលវេ ម.ក. សុវត្ថិភាពគឺជាអាទិភាពចម្បងរបស់យើង ដែលបញ្ជៀបយ៉ាងជ្រៅនៅក្នុងក្រមសីលធម៌នៃប្រតិបត្តិការរបស់យើង។ យើងប្រកាន់ខ្ជាប់នូវស្តង់ដារសុវត្ថិភាព និងពិធីការដ៏តឹងរ៉ឹង ដើម្បីការពារគ្រប់ផ្នែកនៃសេវាកម្មផ្លូវដែករបស់យើង។ រួមបញ្ចូលទាំងការថែទាំផ្លូវដែកយ៉ាងម៉ត់ចត់ រហូតដល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់បុគ្គលិករបស់យើង យើងពុំទុកឲ្យមានការសង្ស័យនាមួយឡើយនៅពេលដែលទាក់ទងទៅនឹងការធានាសុវត្ថិភាពនៃអ្នកដំណើរ និងទំនិញរបស់យើង។ ការប្តេជ្ញាចិត្តរបស់យើងចំពោះសុវត្ថិភាពគឺលើសពីការអនុលោមតាមច្បាប់។ វាជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌របស់យើង។ តាមរយៈគំនិតផ្តួចផ្តើមកែលម្អជាបន្តបន្ទាប់ និងការវិនិយោគលើបច្ចេកវិទ្យាទំនើបចុងក្រោយ យើងខិតខំរក្សានូវស្តង់ដារសុវត្ថិភាពខ្ពស់ ដោយផ្តល់ទំនប់ចិត្តដល់អតិថិជនទាំងអស់ដែលផ្តល់ការទុកចិត្តលើការធ្វើដំណើរជាមួយយើង។ ជាមួយនឹងក្រុមហ៊ុន រ៉ូយាល់ រេលវេ ម.ក. សុវត្ថិភាពមិនមែនគ្រាន់តែជាគោលដៅនោះទេ តែគឺជាការសន្យាដែលយើងរក្សាយ៉ាងខ្ជាប់ខ្ជួន។

 

រថភ្លើងអ្នកដំណើរ

ស្វែងរកបទពិសោធន៍ថ្មីៗនៃដំណើរកម្សាន្តតាមរថភ្លើង

ការធ្វើដំណើរតាមរថភ្លើងជាមួយក្រុមហ៊ុន រ៉ូយាល់ រេលវេ គឺជាជម្រើសដ៏គួរឱ្យទុកចិត្តបំផុត។ រ៉ូយាល់ រេលវេ គឺជាសេវារថភ្លើងតែមួយគត់នៅកម្ពុជា។ ទេសភាពដ៏ស្រស់ត្រកាល ធម្មជាតិភ្នំដ៏ស្រស់ស្អាត និងថ្ងៃលិច អមជាមួយផ្លូវរថភ្លើង និងសេវាកម្មដ៏រួសរាយរាក់ទាក់របស់យើង ធ្វើឱ្យការធ្វើដំណើរដ៏វែងឆ្ងាយក្លាយទៅជាខ្លី។ រ៉ូយាល់ រេលវេ ផ្តល់ជូនអ្នកនូវបទពិសោធន៍ល្អជាមួយតម្លៃសមរម្យ។ បច្ចុប្បន្ន យើង​កំពុង​ប្រតិបត្តិការ​ជាមួយ​នឹង​ការ​ចេញ​ដំណើរ​ពីរ​ខ្សែ​ពី​ភ្នំពេញ។

សេវាកម្មដែលមានស្រាប់ - ខ្សែខាងជើង និងខ្សែខាងត្បូង
ជារៀងរាល់ថ្ងៃ

សេវារថភ្លើងឯកជន - អាចរកបានតាមតម្រូវការ

Learn More

#

អតិថិជនរបស់យើង

អតិថិជនរបស់យើង

ការដឹកទំនិញតាមផ្លូវដែក

វឌ្ឍនភាពប្រកបដោយថាមពល ទំនិញមួយក្នុងពេលតែមួយ

រថភ្លើងដឹកទំនិញរបស់ រ៉ូយាល់ រេលវេ គឺជាផ្លូវដែលមួយ​ខ្សែដែលមានសារៈសំខាន់នៃព្រះរាជាណាចក្រ ដោយភ្ជាប់ឧស្សាហកម្មសំខាន់ៗ ទៅនឹងសហគមន៍ប្រកបដោយប្រសិទ្ធភាព។ ការដឹក​ជញ្ជូន​ទំនិញតាមផ្លូវដែក អាចធ្វើទៅបាន​សម្រាប់ទំនិញ​ជា​ច្រើន​មុខក្នុងពេលតែមួយ ដែល​ជួយជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ឈានទៅមុខ។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុតចំពោះភាពជឿជាក់ និងសុវត្ថិភាព សេវាកម្មដឹកជញ្ជូនរបស់ រ៉ូយាល់ រេលវេ ឈរជាមូលដ្ឋានគ្រឹះនៃប្រតិបត្តិការដឹកជញ្ជូន ដោយធានានូវចលនាទំនិញមិនខាតពេលវេលា ដែលជំរុញឲ្យការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៅទូទាំងប្រទេស។

Learn More

សេវាបន្ថែមផ្សេងៗតាមទូរថភ្លើង
ការពង្រឹងពាណិជ្ជកម្មជាមួយសេវាកម្មពិសេស
សេវាបន្ថែមផ្សេងៗតាមទូរថភ្លើងរបស់ រ៉ូយាល់ រេលវេមានដូចជា៖

  1. សមាហរណកម្មភស្តុភារ៖ ភ្ជាប់បណ្តាញផ្លូវដែក និងផ្លូវថ្នល់យ៉ាងរលូនសម្រាប់ការដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព
  2. ឃ្លាំងផ្ទុកទំនិញ៖ ដំណោះស្រាយក្នុងការផ្ទុកទំនិញប្រកបដោយសុវត្ថិភាព។
  3. ការជួលដី និងការិយាល័យ៖ កន្លែងសម្រាប់ពង្រីកអាជីវកម្ម និងប្រតិបត្តិការ។
  4. សេវាកម្មកុងតឺន័រ៖ ការគ្រប់គ្រងទំនិញកាន់តែងាយស្រួល។
  5. ការគ្រប់គ្រងទំនិញ៖ អ្នកជំនាញគ្រប់គ្រងប្រភេទទំនិញផ្សេងៗ។
  6. ប្រតិបត្តិការច្រកផែស្ងួត៖ ការគ្រប់គ្រង និងការចែកចាយទំនិញប្រកបដោយប្រសិទ្ធភាព។
  7. ការរត់ឯកសារគយ៖ ប្រតិបត្តិការពាណិជ្ជកម្មមានប្រសិទ្ធភាពនិងចំណាយពេលតិច។
Learn More

រក្សាសិទ្ធិ © ២០២៣ - រ៉ូយាល់ រេលវេ