Loading...

រថភ្លើងពីអ្នកដំណើររបស់រ៉ូយ៉ាល់ រេលវេ

ការធ្វើដំណើរជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ គឺជាជម្រើសដ៏គួរឱ្យទុកចិត្តបំផុត។ រ៉ូយ៉ាល់ រេលវេ គឺជាក្រុមហ៊ុនដែលផ្តល់សេវារថភ្លើងតែមួយគត់នៅកម្ពុជា។ ទេសភាពដ៏អស្ចារ្យ រួមមានភ្នំធម្មជាតិដ៏ស្រស់ស្អាត និងថ្ងៃលិច អមជាមួយនឹងផ្លូវរថភ្លើង និងសេវាកម្មដ៏យក់ចិត្តទុកដាក់របស់យើង ធ្វើឱ្យការធ្វើដំណើរដ៏វែងឆ្ងាយហាក់បីដូចជាខ្លី។  រ៉ូយ៉ាល់ រេលវេ ផ្តល់ជូនអ្នកនូវបទពិសោធន៍ដ៏សមរម្យ ជាមួយនឹងតម្លៃសមរម្យ។ ហើយបច្ចុប្បន្ន​នេះយើង​កំពុង​ដំណើរ​ការខ្សែផ្លូវដែលចំនួន ២ ចេញ​ពី​ភ្នំពេញ។

រថភ្លើងអ្នកដំណើរ៖
ផ្លូវ៖
១. ផ្លូវខាងជើង៖ ចេញពីភ្នំពេញ ទៅ ទីរួមខេត្តពោធិ៍សាត់ និង ទីរួមខេត្តបាត់ដំបង
២. ផ្លូវខាងត្បូង៖ ចេញពីភ្នំពេញ ទៅ ទីរួមខេត្តតាកែវ កែប កំពត់ និងទីរួមខេត្តព្រះសីហនុ

ម៉ោងធ្វើការ៖
ថ្ងៃ៖ ចន្ទ ដល់ អាទិត្យ
ម៉ោង៖ ៦ព្រឹក ដល់ ៦ល្ងាច

ទំនាក់ទនងសម្រាប់កក់សំបុត្រ៖ ០៧៨ ៨៨៨ ៥៨២ និង ០៧៨ ៨៨៨ ៥៨៣

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ក៏មានផ្តល់ជូននូវសេវាកម្មផ្សេងទៀតដូចជា ដំណើរទេសចរណ៍ជាក្រុម រថភ្លើងឯកជន និងការដឹកជញ្ជូនផ្សេងៗរបស់អ្នក។ សូមធ្វើការកក់ទុកមុនជាមួយយើង ពួកយើងនឹងធ្វើការរៀបចំ តាមតម្រូវការរបស់លោកអ្នក។

រក្សាសិទ្ធិ © ២០២៣ - រ៉ូយាល់ រេលវេ